ក្រុមសមាជិកព្រឹទ្ធសភា បាននាំមកនូវអំណោយរួមមាន៖ ថវិកា និងសម្ភារ:មកប្រគល់ជូនលោក កឹម រិទ្ធី ប្រធានក្រុមប្រឹក្សាឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដើម្បីចែកជូនដល់គ្រួសាររងគ្រោះដោយជំងឺកូវីដ-១៩ កំពុងធ្វើចត្តាឡីស័កនៅភូមិព្រះពន្លាចំនួន ៤គ្រួសា
ព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ម៉ែន ស៊ីផាន់ អនុប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា និងឯកឧត្តម គឹម ធា លេខាធិការគណៈកម្មការទី៦ ព្រឹទ្ធសភា បាននាំមកនូវអំណោយរួមមាន៖ ថវិកា និងសម្ភារ:មកប្រគល់ជូនលោក កឹម រិទ្ធី ប្រធានក្រុមប្រឹក្សាឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដើម្បីចែកជូនដល់គ្រួសាររងគ្រោះដោយជំងឺកូវីដ-១៩ កំពុងធ្វើចត្តាឡីស័កនៅភូមិព្រះពន្លាចំនួន ៤គ្រួសា ដែល១គ្រួសារទទួលបាន អង្ករ មី ទឹកសុទ្ធ ត្រីខកំប៉ុង ទឹកដោះគោម្សៅ ម៉ាស់ និងថវិកា ៥០ ០០០រៀល ឧបត្ថម្ភក្រុមប្រឹក្សាឃុំ និងសហការីមកចូលរួម ៨នាក់ ម្នាក់ៗទទួលបានថវិកា ២០ ០០០រៀល និងឧបត្ថម្ភជូនឃុំ ១២០ ០០០រៀល ។ សរុបថវិការួម ១ ៨០០ ០០០ រៀល (មួយលានប្រាំបីរយពាន់រៀលគត់) ។